ម្សៅក្លរ៉ូហ្វីល (Chlorophyll Powder) សាកសមសម្រាប់លោកអ្នកដែលចង់កំចាត់ជាតិពុលចេញពីក្នុងថ្លើមតាមវិធីសាស្រ្តធម្មជាតិ ។ ម្សៅក្លរ៉ូហ្វីល ផ្សំចេញឡើងអំពីផ្កា Alfalfa និងរុក្ខជាតិធម្មជាតិជាច្រើនមុខ ដែលអាចជួយការពារសារពាង្គកាយប្រឆាំងទៅនឹងការខូចខាត រ៉ាឌីកាល់សេរី (Free Radical)ព្រមទាំងទប់ស្កាត់ភាពចាស់ជរា ។
ពត៌មានអំពីផលិតផល
ស្បែករបស់មនុស្ស គឺជាសរីរាង្គដែលមានទំហំធំជាងគេ ហើយមានតួនាទីជារនាំងការពារទីមួយ ដែលការពារមនុស្សយើងពីការខូចខាតនៃ រ៉ាឌីកាល់សេរី ។ រ៉ាឌីកាល់សេរី ធ្វើឱ្យមនុស្សចាស់ជាងវ័យ ខូចខាតដល់កោសិកាល្អ ស្បែកជ្រីវជ្រួញ ស្ងួត និងស្រអាប់ ។ អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ មានប្រពៃណីជាច្រើនបានជ្រើសរើសយក ក្លរ៉ូហ្វីល មកព្យាបាលស្បែកដែលខូច ឱ្យមានជីវិតឡើងវិញ ។
ការសិក្សារជាច្រើនបានបញ្ហាញថា ក្លរ៉ូហ្វីលីន (Chlorophyllin) ដែលជាសមាភាពរបស់ ក្លរ៉ូហ្វីល អាចប្រើប្រាស់ជាអាហារបំប៉ន សម្រាប់ការពារ អាដេអិន (DNA) ព្រមទាំងជាអង់ទីករ ដ៏ខ្លាំងក្លា ដែលត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងការព្យាបាលរបួស ។
គុណប្រយោជន៍
- ជួយលាងសម្អាតជាតិពុលក្នុងឈាម ព្រមទាំងធ្វើឱ្យសុខភាពកាន់តែប្រសើរ
- ជួយជម្រុញការបង្កើតគ្រាប់ឈាមក្រហមប្រកបដោយគុណភាព
- ជួយច្រោះជាតិពុលចេញពីក្នុងថ្លើម
- ជួយកុំឱ្យស្ទះសរសៃឈាមក្នុងបេះដូង
- ជួយបន្ថយមិនឱ្យមាន អាលាក់ស៊ី (Allergy) ជាមួយសារធាតុផ្សេងៗ ដូចជាអាកាសធាតុជាដើម
- ជួយកាត់បន្ថយអាការៈឈឺចាប់ដូចជា ឈឺក្បាល ឬឈឺមួយចំហៀងក្បាល (ឈឺប្រកាំង Migraine)
- ជួយកាត់បន្ថយមិនឱ្យមានជម្ងឺរលាកប្លោកនោម បំបាត់ក្លិនខ្លួន (ក្លិនសារ) និង ក្លិនមាត់
- ជួយឱ្យមុខរបួសឆាប់សះ (ករណីដំបៅ)
របាយការណ៍ស្រាវជ្រាវ
ក្លរ៉ូហ្វីល គឺជាម៉ូលេគុលខ្លាញ់រលាយក្នុងទឹក (Fat-Soluble Molecule) ដែលត្រូវបានគេរកឃើញនៅក្នុងរុក្ខជាតិ មានតួនាទីធ្វើឱ្យរុក្ខជាតិមានព៌ណបៃតង ។ ក្លរ៉ូហ្វីលីន (Chlorophyllin) ដែលជាសមាភាពរបស់ ក្លរ៉ូហ្វីល សម្រាប់ប្រើប្រាស់ក្នុងប្រភេទអាហារបំប៉ន មានទម្រង់ជាទឹក (មិនមែនខ្លាញ់) ដែលមានសារជាតិ ទង់ដែង ជាអាតូមកណ្តាល (Central Atom) ជំនួសឱ្យ ម៉ាញេស្យូម ។ រុក្ខជាតិ ត្រូវការក្លរ៉ូហ្វីល ដើម្បីទាញយកពន្លឺព្រះអាទិត្យ ដែលចាំបាច់ក្នុងការធ្វើ រស្មីសំយោគ ដើម្បីបំបែក សមាសធាតុទឹក បង្កើតស្ក និងអុកស៊ីសែន ។
ពីព្រោះតែភាពអស្ចារ្យគ្មានពីររបស់វា ក្លរ៉ូហ្វីលីន អាចបម្លែងខ្លួនទៅជា ម៉ូលេគុល កុំផ្លិច (Molecular Complexes) ជាមួយសារជាតិគីមី ដែលធ្វើឱ្យស្បែកខូច ដូចជា អ៊ីដ្រូកាបូន (Hydrocarbons) ដែលមាននៅក្នុងផ្សែងបារី អេតេរ៉ូស៊ីក្លេច (Heterocyclic) ដែលមាននៅក្នុងសាច់ឆ្អិន និង អាផ្លាតុកស៊ីន បេអង (Aflatoxin‐B1) ដែលកើតមកពីផ្សិត ដែលមាននៅក្នុងប្រភេទអាហារមួយចំនួនដូចជា ពោត សណ្តែកដី និង សណ្តែកសៀង ។
វិធីប្រើ
- ត្រូវប្រើលាយជាមួយទឹកបរិសុទ្ធ ឬទឹកឆ្អិន (ទឹកត្រជាក់)
- បរិមាណម្សៅចំនួន ១ ស្លាបព្រា លាយជាមួយទឹកបរិសុទ្ធ ឬទឹកឆ្អិន ពី ១.៥ ទៅ ២ លីត្រ
- ក្រោយពីដាក់ម្សៅទៅក្នុងទឹករួចហើយ ត្រូវក្រឡុកឱ្យល្បាយម្សៅរលាយចូលទឹកជាការស្រេច
- ល្បាយដែលលាយរួច អាចញ៉ាំដូចទឹកធម្មតា មួយថ្ងៃពី ១.៥ ទៅ ២ លីត្រ
- ករណីទឹក ក្លរ៉ូហ្វីល ដែលលាយរួច មិនដាក់ក្នុងទូរទឹកកក អាចរក្សាទុកបានរយៈពេល ១២ម៉ោង
- ករណីទឹក ក្លរ៉ូហ្វីល ដែលលាយរួច ដាក់ក្នុងទូរទឹកកក អាចរក្សាទុកបានរយៈពេល ២៤ម៉ោង
បម្រាម
ហាមប្រើចំពោះស្រ្តីមានគភ៌ និងក្មេងអាយុក្រោម ៥ឆ្នាំ ។
សំណួរ-ចម្លើយ (FAQs)
សំណួរ៖ ខ្ញុំញ៉ាំបន្លែច្រើនស្រាប់ហើយ តើការញ៉ាំ ក្លរ៉ូហ្វីលជាអាហារបំប៉នអាចផ្តល់អត្ថប្រយោជន៍បន្ថែមដល់ខ្ញុំដែរឬទេ ?
ចម្លើយ៖ បន្លែព៌ណបៃតងមួយចំនួន ដូចជាស្ពៃ មានផ្ទុកក្លរ៉ូហ្វីលយ៉ាងច្រើន ។ ជាអកុសល មនុស្សនាសម័យបច្ចុប្បន្ននេះមានភាពមមាញឹកច្រើន ម្លោះហើយស្ទើរតែគ្រប់ៗគ្នាពុំបានញ៉ាំបន្លែបៃតងបានគ្រប់គ្រានទេ ដូច្នេះយើងសូមណែនាំឱ្យលោកអ្នកជ្រើសរើសយកម្សៅក្លរ៉ូហ្វីល ដើម្បីប៉ះប៉ូវទៅលើចន្លោះខ្វះខាតនេះ ។
សំណួរ៖ តើការញ៉ាំ ម្សៅក្លរ៉ូហ្វីលជាអាហារបំប៉នអាចផ្តល់ផលប៉ះពាល់ដល់សុខភាពដែរឬទេ ?
ចម្លើយ៖ ក្លរ៉ូហ្វីលត្រូវបានប្រើប្រាស់រាប់ទស្សវត្សរ៍មកហើយ បន្តែពុំដែរមានការអះអាងថាមានផលប៉ះពាល់ដល់សុខភាពនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ស្រ្តីមានផ្ទៃពោះ ឬកុំពុងបំបៅដោះកូន យើងសូមណែនាំឱ្យទៅពិគ្រោះជាមួយគ្រូពេទ្យជម្នាញមុននឹងប្រើប្រាស់ ។
សំណួរ៖ តើខ្ញុំគួញ៉ាំបរិមាណប៉ុន្មានក្នុងមួយថ្ងៃ ?
ចម្លើយ៖ គួរញ៉ាំក្នុងបរិមាណម្សៅចំនួន ១ ស្លាបព្រា លាយជាមួយទឹកបរិសុទ្ធ ឬទឹកឆ្អិន ពី ១.៥ ទៅ ២ លីត្រ ។ អាចញ៉ាំបានច្រើនដងដូចជាញ៉ាំទឹកធម្មតា ។
សំណួរ៖ តើខ្ញុំគួរញ៉ាំវានៅពេលណា ?
ចម្លើយ៖ អ្នកគួរញ៉ាំវានៅរៀងរាល់មុនពេលញ៉ាំអាហារ ។
.jpg)

Test it
ReplyDelete